តាតៃក្រោម,ថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០៨:០០ នាទីព្រឹក លោក អ៊ូ នឆៃវិសាន្ដ ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំតាតៃក្រោម និងលោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ បានចូលរួមសហការជាមួយក្រុមការងារមន្ទីបរិស្ថានខេត្តកោះកុង ដើម្បីរៀបចំយុទ្ធនាការសម្អាតតាមបណ្តោយផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម និងសំណល់ ប្លាស្ទិក» និងមានការចូលរួមពី លោក ជួន ចិន្ដា អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានសាលាស្រុក ស្មៀនឃុំ ជំនួយការឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លោក លោកស្រីមេភូមិ អនុភូមិ សមាជិកភូមិ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលជាយុវជនស្មាក់ចិត្តកាកបាទក្រហម មកពីសាលាអនុវិទ្យាល័យតាតៃ សរុបចំនួន ៧៥នាក់ ស្រី ៤៨នាក់ នៅតាមដងផ្លូវជាតិលេខ ៤៨ ក្នុងមូលដ្ឋានឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ។














