លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុង និងភរិយា ព្រមទាំងលោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុង និងភរិយា បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាលអបអរសាទរខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប” ។ សមាសភាពអញ្ជើញចូលរួមមានលោក លោកស្រីអភិបាលរងក្រុង នាយក នាយករង ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យ អង្គភាព ចំណុះរដ្ឋបាលក្រុង។
ពិធីនេះបានរៀបចំឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។
វេលាម៉ោង ៨:០០ នាទីព្រឹក ថ្ងៃច័ន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រយងខេមរភូមិន្ទ#














