លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ដើម្បីពិនិត្យ និងផ្តល់យោបល់លើសៀវភៅព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ របស់រដ្ឋបាលខេត្តកោះកុង។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង។
កិច្ចប្រជុំបានរៀបចំឡើងនៅសាលមហោស្រពខេត្ត។
វេលាម៉ោង ៨:៣០នាទីព្រឹក ថ្ងៃច័ន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។
March 10, 2025
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#




