វេលាម៉ោង ០៨:០០ នាទីព្រឹក លោក ស្រី វ៉ាត់ សុខា សមាជិកក្រុមប្រឹក្សាឃុំត្រពាំងរូង និងជាអ្នកទទួលបន្ទុក គ.ក.ន.ក ឃុំ បានចុះសួសុខប្រជាពលរដ្ឋមានជីវភាពខ្វះខាតមួយគ្រួសារ ឈ្មោះ កែវ ទូច ភេទស្រី អាយុ ៥៤ឆ្នាំ បាននាំយកអង្ករ ២៥kg និងថវិកាចំនួន ៥០,០០០រៀល ជាថវិការបស់ គ.ក.ន.ក ឃុំ មានទីលំនៅភូមិព្រែកអង្គុញ ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
March 8, 2025

