26/06/2020(08:00នាទីព្រឹក)
..........................................
រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ ស្ថិតក្រោមអធិបតីភាព លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក ស្ថិតនៅវត្តពោធិ៍រង្សី ហៅវត្តកណ្តោល ភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានការចូលរួមពី ឯកឧត្តម កែវសំឡី តំណាងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក និង ឯកឧត្តមឈឿន កុសលវីរៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកណ្តោល សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក តំណាងមន្ទីរនានាជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីក្រុមប្រឹក្សាឃុំ មេភូមិ និងបងប្អូនប្រជាពលរដ្ឋក្នុងឃុំកណ្តោល ដែលមានអ្នកចូលរួមចំនួន ១១៥នាក់ ក្នុងនោះស្រីមានចំនួន៣២នាក់ព្រមទាំងបានចែកអំណោយ សាប៊ូ និងទឹកអាល់កុល ជូនប្រជាពលរដ្ឋ ដើម្បីការពារជំងឺកូវីដ ១៩។
ក្នុងនោះ សំនួរ ១៧ សំនួរ (សំនួរផ្ទាល់មាត់ ៩ និងសំនួរសរសេរ ៨ )បានដោះស្រាយជូនប្រជាពលរបានចំនួន ១២ នៅសល់ចំនួន៥សំនួរ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
.............................................
ថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០
June 26,2020