រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ លោក ជួន ភារ៉េត ប្រធានមន្ទីរស្តីទី តំណាងលោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានដឹកនាំកិច្ចប្រជុំស្តីពីការជ្រេីសរេីសគ្រូពុទ្ធិកជាប់កិច្ចសន្យា សម្រាប់ផែនការឆ្នាំ២០២៥។
កិច្ចប្រជុំនេះមានការនិមន្តចូលរួមពី៖
១-ព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះសមុទ្ទគង្គាមហាមុនី ព្រះមេគណគណៈធម្មយុត្តិកនិកាយ
២-ព្រះធម្មានុរ័ក្ខបាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះបាឡាត់ទីបធម្មាភិបាល ព្រះបាឡាត់គណខេត្តកោះកុង តំណាងព្រះមេគណ។
៣-លោកអនុប្រធានមន្ទីរ ប្រធានការិយាល័យ ព្រះចៅអធិការនៃវត្តដែលមានសាលាពុទ្ធិកបឋមសិក្សា និងគណៈគ្រប់គ្រងសាលា សរុបចំនួន១២អង្គនាក់។












