លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំគណៈអភិបាលក្រុង ដើម្បីត្រួតពិនិត្យ និងបូកសរុបលទ្ធផលការងារ ប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្ត របស់គណៈអភិបាលក្រុងខេមរភូមិន្ទ។ កិច្ចប្រជុំនោះរៀបចំធ្វើឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។