ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ លោក អ៊ឹង បឺត ប្រធានការិយាល័យ ផែនការ និងគាំទ្រឃុំ សង្កាត់ ស្រុកកោះកុង បានចុះពិនិត្យ និងតាមដានការងារដំណេីរការសាងសង់លូជ្រុងមុខបីចំនួន ១កន្លែង ទទឹង ៦ម៉ែត្រ ប្រវែង ៩ម៉ែត្រ នៅចំណុចព្រែកបេីស ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ដែលប្រេីប្រាស់មូលនិធិអភិវឌ្ឍន៍ឃុំត្រពាំងរូង ទទួលម៉ៅការសាងសង់ដោយ ក្រុមហ៊ុន លួន មុំ ។
ក្រោយការចុះពិនិត្យជាក់ស្តែង ជាលទ្ធផលមានដូចខាងក្រោម៖
១.ការសាងសង់អនុវត្តបាន ២០% នៃគម្រោង
២.ក្រុមហ៊ុនបានអនុវត្តតាមប្លង់បច្ចេកទេស
៣.ក្រុមហ៊ុនមានកិច្ចសហការល្អ ជាមួយម្ចាស់គម្រោង និងអ្នកទទួលផល ពីបញ្ហាប្រឈមមួយចំនួនដែលបានលេីកឡេីង
៤.បានណែនាំ និងជម្រុញដល់គណៈកម្មការលទ្ធកម្មឃុំ និង គណៈកម្មការគ្រប់គ្រងគម្រោងឃុំ បន្តចុះពិនិត្យ តាមដាន ការអនុវត្ត របស់ក្រុមហ៊ុន
៥.បានសម្របសម្រួលដល់ក្រុមហ៊ុន ត្រូវបន្តអនុវត្តតាមប្លង់បច្ចេកទេស គម្រោង និងទទួលយកនូវចំណុចខ្វះខាត ទៅកែតម្រូវ ឡេីងវិញ ដេីម្បីធានាបានគុណភាពសំណង់។







