លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានចុះពិនិត្យទីតាំងកាយអាចម៌ដី ស្ថិតនៅឃុំបឹងព្រាវ ស្រុកស្រែអំបិល។ សកម្មភាពកាយយកអាចម៌ដីនេះ គឺរំលោភចូលដីគម្របព្រៃឈើ ដែលជាតំបន់អភិរក្សគម្របព្រៃឈើ ឆ្នាំ២០០២។
លោកអភិបាលរងខេត្ត បានធ្វើការណែនាំដល់ម្ចាស់អាជីវកម្មកាយអាចម៌ដីនោះឱ្យបញ្ឈប់សកម្មភាពរបស់ខ្លួន និងឱ្យអាជ្ញាធរធ្វើកិច្ចសន្យាឱ្យបានច្បាស់លាស់។