/ / /

ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង រួមជាមួយសមាជិកគណៈកម្មាធិការសាខា លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខា កក្រក ស្រុកមណ្ឌលសីមា និងសហការី សហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និង ផ្តល់ជូនគ្រឿងឧបភោគ បរិភោគ ដល់ គ្រួសារចាស់ជរា គ្រួសារងាយរងគ្រោះ ចំនួន៣០ គ្រួសារ ស្ថិតនៅ វត្តគង្គារាម ហៅវត្តកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង រួមជាមួយសមាជិកគណៈកម្មាធិការសាខា លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខា កក្រក ស្រុកមណ្ឌលសីមា និងសហការី សហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និង ផ្តល់ជូនគ្រឿងឧបភោគ បរិភោគ ដល់ គ្រួសារចាស់ជរា គ្រួសារងាយរងគ្រោះ ចំនួន៣០ គ្រួសារ ស្ថិតនៅ វត្តគង្គារាម ហៅវត្តកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

នាឱកាសនោះ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា បាន ពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយនិង សូមបងប្អូនទាំងអស់គ្នា ក៏ដូចជាក្រុមគ្រួសារកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ។

តមកក្រុមការងារបានផ្សព្វផ្សាយ ណែនាំពីវិធីលាងដៃបង្ការ ជំងឺកូវីដ១៩ និង កាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងពិធីនេះផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺកូវីដ សូមទំនាក់ទំនងលេខ១១៥ ដោតឥតគិតថ្លៃ ។

ឆ្លើយតបជាមួយនិងការផ្តល់អំណោយមនុស្សធម៌នេះក្រុមគ្រួសារពុក ម៉ែ បងប្អូន សូមគោរពជូនពរ និងថ្លែងអំណរគុណដ៏ ជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ ប្រធាន គណៈកម្មាធិការសាខា ដែលជានិច្ចកាល តែងតែយកចិត្តទុក ដាក់ដល់ ការ លំបាករបស់ ប្រជាពលរដ្ឋគ្រប់ច្រកល្ហកដូចពួកគាត់។

សម្ភារដែលសាខាបានផ្ដល់ជូនក្នុង១គ្រួសារៗ ទទួល បាន៖
អង្ករ២៥ គក្រ ត្រីខ ១ឡូ មីម៉ាម៉ា១កេស ទឹកសុទ្ធឱរ៉ាល់១កេស អាវយឺត២ ព្រមទាំថវិកា ចំនួន ៥ម៉ឺនរៀល ដូចៗគ្នា។
ដោយឡែកទេយ្យទានប្រគេនវត្តរួមមាន៖ អង្ករ៥០គក្រ មីម៉ាម៉ា២កេស ត្រីខ២ឡូ ទឹកសុទ្ធ១កេស និងបច្ច័យដប់ម៉ឺន។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    27/05/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃជ័រកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ឯ.ក ស្ថិតនៅឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា

  • ហេង គីមឆន/
    27/05/2026

    ឯកឧត្តម ឡាយ ស៊ា អគ្គលេខាធិការរង ក្រសួងការពារជាតិ និងលោកជំទាវ បរិច្ចាគថវិកាចំនួន ១,០០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    27/05/2026

    M.r Cao Manh Duc នាយកប្រតិបត្តិ ក្រុមហ៊ុន Viettel (Cambodia) Pte.Ltd បរិច្ចាគថវិកាចំនួន ២០,០០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    27/05/2026

    ផែនទីគោលដៅទេសចរណ៍ក្នុងខេត្តកោះកុង Koh Kong Tourism Sites Map

  • រដ្ឋបាលស្រុកបូទុមសាគរ/
    27/05/2026

    លោក ខេង គង់ អភិបាលរងស្រុកបូទុមសាគរ តំណាងលោកអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំស្ដីពីការបំពេញទិន្នន័យគម្រោងផែនការអភិវឌ្ឍន៍ទេសចរណ៍របស់រដ្ឋបាលស្រុកចូលទៅក្នុងតារាងម៉ាទ្រិចរបស់គម្រោងអភិវឌ្ឍន៍ទេសចរខេត្ត

  • ហេង គីមឆន/
    27/05/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំកំណត់ព្រំប្រទល់ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ និងសង្កាត់ទូទាំងខេត្តកោះកុង ដែលពុំទាន់មានភាពច្បាស់លាស់