រដ្ឋបាលឃុំជ្រោយប្រស់,ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២:០០នាទីរសៀល លោក ពុំ ធឿន មេឃុំជ្រោយប្រស់ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បឋមសិក្សា និងអនុវិទ្យាល័យ រួមទាំងយុវជនកាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋទាំងពីរភូមិ ចូលរួមសមាធិកម្មវិធី «ការរួមគ្នាអភិវឌ្ឍន៍មនុស្សសិលា» ក្រោមប្រធានបទ ការអប់រំ សីលធម៌ គុណធម៌ សុជីវធម៌ សុខភាព និងបរិស្ថាន ក្រោមអធិបតីភាពព្រះភិក្ខុធម្មគន្ធកថាវរញោណ បណ្ឌិត យុទ្ធ ភូថង នៅវត្តឧទ័យ្យារាម ហៅវត្តជ្រោយប្រស់ ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង អ្នកចូលរួមសរុប ២៧២នាក់ ស្រី ១៨៧នាក់។








