រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែកនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីអំពី “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់ពង្រឹងអង្គភាពសុខាភិបាលឆ្នាំ២០២៤” តាមប្រព័ន្ធនិម្មិត Zoom សប្ដាហ៍បន្ត ។

នៅរសៀលថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែកនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីអំពី "ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់ពង្រឹងអង្គភាពសុខាភិបាលឆ្នាំ២០២៤" សប្ដាហ៍បន្ត តាមរយៈប្រព័ន្ធនិម្មិត Zoom ដែលមានសិក្ខាកាមអញ្ជើញចូលរួមជាថ្នាក់ដឹកនាំនៃគ្រឹះស្ថានសុខាភិបាល និងមូលដ្ឋានសុខាភិបាលទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងបានធ្វើបាឋកថាអំពីភាពជាអ្នកដឹកនាំដោយឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រី ព្រមទាំងមានការចូលរួមធ្វើបទបង្ហាញចែករំលែកបទពិសោធន៍អំពីភាពជាអ្នកដឹកនាំ និងការវិភាគ បំបែកបញ្ហាជាចំណែកៗ និងដំណោះស្រាយ (PDIA) ដោយមន្ទីរពេទ្យបង្អែកស្រុកមេសាង ។

ថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។

អត្ថបទទាក់ទង