នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ
លោក អាង ទី ប្រធានក្រុមប្រឹក្សាឃុំជីខក្រោម បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣៣ ឆ្នាំទី៣ អាណាត្តិទី៥ របស់ក្រុមប្រឹក្សាឃុំជីខក្រោម កិច្ចប្រជុំនេះប្រព្រឹត្តទៅនាសាលប្រជុំសាលាឃុំជីខក្រោម។
*សមាសភាពអញ្ជើញចូលរួម
លោក លោកស្រី សមាជិក សមាជិកា នៃក្រុមប្រឹក្សាឃុំបានអញ្ជើញចូលរួមចំនួន:៣លើ៥រូប។
អវត្តមាន២រូប (ជាប់បេសកកម្មចូលរួមវគ្គបណ្តុះបណ្តាលនៅសាលាស្រុកស្រែអំបិល)
ក្រៅពីនេះមានសមាសភាពអញ្ជើញចូលរួមពី ស្មៀនឃុំ ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុ ឃុំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលជីខក្រោម លោកប្រធានកម្រងខ្សាច់ក្រហម លោកប្រធានប៉ុស្តិ៍សុខភាពជីខក្រោម លោកមេភូមិទាំង៦ភូមិ និងអ្នកពាក់ព័ន្ធសរុប ១៧ រូប ស្រីចំនួន:៣រូប។










