លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ ក្រុមការងារទទួលបន្ទុកសុខភាពសាខា សហការជាមួយក្រុមការងារ ទទួលបន្ទុកគ្រប់គ្រងគ្រួសាររស់នៅជាមួយមេរោគអេដស៍បានចុះសួរសុខទុក្ខនិងនាំយកថវិកាមនុស្សធម៌ ផ្តល់ជូនគ្រួសារជាជន ពិការ និងរស់នៅជាមួយមេរោគអេដស៍ចំនួន ១នាក់ ដើម្បីទិញជាស័ង្កសីប្រក់ដំបូលផ្ទះដែលកំពុងខ្វះខាតក្នុងការសាងសង់ បច្ចុប្បន្នពួកគាត់ស្នាក់នៅបន្ទប់ជួល ជាមួយកូន៣នាក់ ស្រី២នាក់ ក្នុងភូមិ៣ សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!