/ / /

លោក ហាក់ ឡេង អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានចាត់លោកស្រី អ៉ិន សោភ័ណ្ឌ អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីក្រីក្រទើបនឹងសម្រាល ចំនួន០១គ្រួសារ

22/06/2020 (3:00 pm)
————————————
លោក ហាក់ ឡេង អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានចាត់លោកស្រី អ៉ិន សោភ័ណ្ឌ អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីក្រីក្រទើបនឹងសម្រាល ចំនួន០១គ្រួសារ :
១. ឈ្មោះ សឿង សារឿន រស់នៅភូមិតាមាឃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង
បច្ចុប្បន្នកំពុងសម្រាក នៅមណ្ឌលសុខភាពអណ្ដូងទឹក ។
នាឱកាសនោះក្រុមការងារ បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កក្រក​ ខេត្តកោះកុង​ ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសស្ត្រីដែលទើបនឹងសម្រាលកូនថ្មីៗ ជួបការលំបាកដូចពេលនេះ ដោយ មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
អំណោយរួមាន៖ ខោទឹកនោម ១ដុំ កន្សែងពោះគោ ១ ពូក ១ ម៉ុង ១ សាប៊ូ ១ ម្សៅ១ ស្រោមដៃ ស្រោមជើង មួក អាវឈុត ក្រដាស់អនាម័យ ទឹកសុទ្ធ ១យូ ទឹកគោ ១យូ និងថវិកា ១០០.០០០រៀល ។

ប្រភពៈ រដ្ឋបាលស្រុកបូទុមសាគរ
===================
ថ្ងៃចន្ទ ២ កើត ខែអាសាឍ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០
June 22, 2020

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    02/06/2026

    ឯកឧត្ដមសុះម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញអមដំណើរ ឯកឧត្តមបណ្ឌិតអូស្មានហាស្សាន់ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្មពិសេស និងឯកឧត្តមកិត្តិសង្គហបណ្ឌិតគន់គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងពិធីសំណេះសំណាល និងចែកកញ្ចប់អាហារឧបត្ថម្ភរបស់ក្រុមហ៊ុន Smart ចំនួន ១.៥០០កញ្ចប់ ជូនដល់បងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ននៅឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

  • ហេង គីមឆន/
    02/06/2026

    ឯកឧត្តម នួន សុខូ អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ១,០០​០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    02/06/2026

    ឯកឧត្តម ប៉ុល សាគុណ អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ៣០​០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    02/06/2026

    លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ចាំបាច់មួយចំនួនជូនដល់ថ្នាក់ដឹកនាំ ការិយាល័យ ផ្នែក ជំនាញដើម្បីអនុវត្តបន្ត

  • ហេង គីមឆន/
    02/06/2026

    ឯកឧត្តមឧត្តមសេនីយ៍ឯក ឡាញ់ នី អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ២,០០​០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    02/06/2026

    ឯកឧត្តម គឹម​ សុណារ៉ា អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ១,០០​០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦