លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំក្រុមការងារ អាជ្ញាធរភូមិ សង្កាត់ និងលោកគ្រូ អ្នកគ្រូសិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ សហការជាមួយមន្ទីរបរិស្ថានខេត្ត ចូលរួមយុទ្ធនាការសម្អាតផ្លូវជាតិ #ផ្លូវជាតិគ្មានសំរាមនិងសំណល់ផ្លាស្ទិក#
នៅសង្កាត់ស្ទឹងវែង វេលាម៉ោង ៨:៣០ នាទីព្រឹក ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#










