លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុង និងជាប្រធានគណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំសម្រាំងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋក្រុងខេមរភូមិន្ទ។សមាសភាពអញ្ជើញចូលរួមមានសមាជិក សមាជិការគណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋក្រុងខេមរភូមិន្ទ និងក្រុមការងារ សរុបចំនួន២៦រូប។
កិច្ចប្រជុំនេះបានរៀបចំនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។
វេលាម៉ោង ៨:០០ នាទីព្រឹក ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#










