រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ក្រុមការងារអន្តរក្រសួង ដើម្បីរៀបចំករណីសិក្សា ស្តីពីការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ របស់មន្ទីរពេទ្យខេត្តកោះកុង។

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ក្រុមការងារអន្តរក្រសួង ដើម្បីរៀបចំករណីសិក្សា ស្តីពីការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ របស់មន្ទីរពេទ្យខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានលើកឡើងថា អនុវត្តតាមស្មារតីអនុក្រឹត្យលេខ៥៤ ស្ដីពីការវាយតម្លៃនិងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈ គំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល នឹងការសម្រេចរបស់គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ ជាមួយគ្នានេះដែរសាលាភូមិន្ទរដ្ឋបាលកំពុងរៀបចំចងក្រងករណីសិក្សាស្ដីពីការគ្រប់គ្រងនិងការផ្ដល់សេវាសាធារណៈរបស់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈក្នុងវិស័យសុខាភិបាល ចំណាត់ថ្នាក់លេខ១ ឆ្នាំ២០១៩ ក្នុងនោះមានមន្ទីរពេទ្យខេត្តកោះកុងផងដែរ។ ការរៀបចំករណីសិក្សានេះគឺដើម្បីកត់ត្រា និងផ្សព្វផ្សាយឧត្តមានុវត្តន៍ និងនវានុវត្តន៍ក្នុងការគ្រប់គ្រង ក្នុងការផ្ដល់សេវាសាធារណៈរបស់អង្គភាពគំរូចំណាត់ថ្នាក់លេខ១ សម្រាប់ជាចំនេះដឹងរួមចំណែកដល់ការសិក្សា និងការអភិវឌ្ឍវិស័យអប់រំនិងវិស័យសុខាភិបាល។ ក្នុងករណីសិក្សានេះ ក្រុមការងារអន្តរក្រសួង ត្រូវចុះសិក្សា ប្រមូលទិន្នន័យគ្រប់ជ្រុងជ្រោយពី គណៈអភិបាលខេត្ត មន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក ការិយាល័យជំនាញ និងគណៈគ្រប់គ្រង និងបុគ្គលិក របស់អង្គភាពជ័យលាភី ដៃគូពាក់ព័ន្ធ អ្នកប្រើប្រាស់សេវា ជាមួយនេះដែរសូមអោយអ្នកពាក់ព័ន្ធ ផ្តល់កិច្ចសហការ និងផ្តល់ព័ត៌មានអោយបានពេញលេញ៕

អត្ថបទទាក់ទង