លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សារកដំណោះស្រាយ ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី២៣០គីឡូវ៉ុល ក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង។
លោកអភិបាលរងខេត្ត បានលើកឡើងថា ការវិនិយោគលើគម្រោងអភិវឌ្ឍ
អគ្គិសនីគឺ ជួយជម្រុញអោយមានការរីកចំរើនក្នុងវិស័យផ្គត់ផ្គង់ថាមពល ជូនប្រទេសជាតិ និងប្រជាជន។ ដោយឡែកគម្រោងវិនិយោគអគ្គិសនី ក្នុងស្រុកបូទុមសាគរគឺជាគម្រោងវិនិយោគរបស់រដ្ឋ ដូចនេះសុំអោយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ចូលរួមដោះស្រាយទៅតាមគោលកាណ៍កំណត់ របស់អាជ្ញាធរអគ្គិសនីជាតិកម្ពុជា។