តាតៃក្រោម,ថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤
លោកស្រី ស៊ើត សុខុម សមាជិកក្រុមប្រឹក្សាឃុំ និងជាអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ បានអញ្ជើញចូលរួមជាមួយ លោកស្រី ជៀន ពិសី ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារស្រុក ចូលរួមរំលែកទុក្ខដល់គ្រួសារសព ឈ្មោះ ឆោម ឆើត ភេទប្រុស អាយុ ៦៣ឆ្នាំ ជាសោធននិវត្តន៍ (ស្លាប់ដោយសារជម្ងឺខ្យល់គ )មានទីលំនៅ ភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ត្រូវបានក្រុមគ្រួសារសាច់ញាតិយកប្រារព្ធធ្វើបុណ្យតាមប្រពៃណី នៅវត្តជោត្តញ្ញាណ ស្ថិតនៅភូមិ បឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សមាសភាពចូលរួមមាន កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ នៃស្រុកកោះកុង ព្រមទាំងបាននាំយកថវិកាសរុបចំនួន ៣០០,០០០រៀលគត់ ក្នុងនោះ(ថវិការបស់គ.ក .ស.កស្រុក ចំនួន ២០០,០០០រៀលគត់ និងគ្រឿងឧបភោគបរិភោគ និងថវិកាគ.ក.ន.ក ឃុំតាតៃក្រោម ចំនួន១០០, ០០០រៀលគត់) រួមជាមួយនិងគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន: អង្ករ១០គីឡូក្រាម មីម៉ាម៉ា១កេស ទឹកត្រី១ដប ទឹកសុីអុីវ២ដប និងត្រីខ ១យួរ ។