លោក ជូ សេរីយ៉ា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំក្រុមការងារការិយាល័យ មធ្យមសិក្សាចំណេះទូទៅ និងប្រឡង ចុះទៅដោះស្រាយករណីមិនប្រក្រតីក្នុងការរៀបចំគណៈមេប្រយោគប្រឡងសញ្ញាបត្រមធ្យមបឋមភូមិ និងមធ្យមទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤។ នៅអគារធនធានវិទ្យាល័យ ស្រែអំបិល ជាលទ្ធផលការដោះស្រាយនេះ ដំណើរការទៅដោយបរិយាកាសសប្បាយរីករាយដោយភាគីសងខាងបានឯកភាពតាមដំណោះស្រាយ។ លើសពីនេះ លោកប្រធានក៏បានបន្តណែនាំបច្ចេកទេសរៀន និងបង្រៀនដល់លោកគ្រូ អ្នកគ្រូ ឆ្លើយតបស្តង់ដាសាលារៀនគំរូ។
ថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤
អត្ថបទដោយ៖ ឡុច ភារុន