ខេត្តកោះកុង៖ លោក អ៊ុក ភ័ក្ត្រា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បាននាំយកនូវអំណោយសប្បុរសធម៌មកជូនគ្រួសារទីទ័លក្រចំនួន ២០ គ្រួសារ នៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។
អំណោយចែកជូនប្រជាពលរដ្ឋនេះទទួលបាន៖ អង្ករ ២០ គីឡូក្រាម, មី ១ កេះ, ទឹកត្រី ៣ ដប, ទឹកស៊ីអ៉ីវ ៣ ដប, ប្រេងឆា ១ ដប, ខ្ទឹមស ១ គីឡូក្រាម, ស៊ុបខ្នរ ១ កញ្ចប់, នំស្រួយ ២ កញ្ចប់, អាវយឺត ២, មុង ១, ក្រមា ២, ភួយ ១, អំបិល ២ គីឡូក្រាម, ស្ករស ២ គីឡូក្រាម, ម៉ាស, ជែលលាងដៃ និងថវិកាម្នាក់ៗ ៥០.០០០ រៀល។
ក្រៅពីនេះ លោក អ៊ុក ភ័ក្ត្រា បានឧបត្ថម្ភដល់ ក្រុមប្រឹក្សាឃុំ ២០០.០០០ រៀល ប្រគេនវត្តជ្រោយប្រស់ ២០០.០០០ រៀល បុស្តិ៍នគរបាលរដ្ឋបាល ១០០.០០០ រៀល និង ប្រជាការពារឃុំ ១០០.០០០ រៀល។
សូមជម្រាបផងដែរថា ថវិកាទាំងនេះជាការបរិច្ចាកផ្ទាល់ខ្លួន និងការចូលរួមរបស់ថ្នាក់ដឹកនាំខេត្ត ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ដែលកំពុងតែខ្វះខាតក្នុងជីវភាពគ្រួសារ៕