រដ្ឋបាលឃុំជ្រោយប្រស់,ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក លោក ពុំ ធឿន ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធាននៃអង្គប្រជុំ បានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី៣២ ប្រចាំខែកុម្ភ: របស់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ នៃស្រុកកោះកុង ខេត្តកោះកុងដោយមានការចូលរួមពីលោក លោស្រី សមាជិកក្រុមប្រឹក្សាឃុំចំនួន៤រូប ស្មៀន ជំនួយការហិរញ្ញវត្ថុ ជំនួយការរដ្ឋបាល លោកមេភូមិ អនុភូមិ ទាំង២ នៃឃុំជ្រោយប្រស់ លោកគ្រូ អ្នកគ្រូនាយកសាលាទាំង២ កម្លាំងប៉ុស្តិ៍នគបាលរដ្ឋបាលឃុំជ្រោយប្រស់ និងក្រុមទ្រទ្រង់សុខភាពភូមិទាំង០២ភូមិ សរុបចំនួន ១៦នាក់ ស្រី ៣នាក់ នៅសាលាឃុំជ្រោយប្រស់ ។






