សកម្មភាពការងារដែលបន្តអនុវត្តការងារជួសជុលខួប និង ការងារថែទាំប្រចាំ ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២០ របស់មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកោះកុង
+++++++
- សកម្មភាពថែទាំប្រចាំ
១. បន្តការងារថែទាំលើកំណាត់ផ្លូវជាតិលេខ៤៨
សកម្មភាពជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចនិងស៊ីម៉ង់ត៏លាយជាមួយកៅស៊ូ CRS-2 ត្រង់ចន្លោះគ.ម 86+000 - គ.ម 98+000
២. ការងារថែទាំប្រចាំលើផ្លូវជាតិលេខ៤៨
សកម្មភាពជួសជុលសំបុកមាន់ហើមប៉ោង ដោយប្រើល្បាយថ្មម៉ិចនិងស៊ីម៉ង់ត៏លាយជាមួយកៅស៊ូCRS2 ត្រង់គ.ម 128+900
៣. បន្តការងារថែទាំប្រចាំផ្លូវខេត្តលេខ១៤៨៥អា
សកម្មភាពកៀ កិន បង្ហាប់ តួថ្នល់ក្រាលក្រួសក្រហម គ.ម32+000 - គ.ម 35+000
៤. បន្តសកម្មភាពថែទាំប្រចាំផ្លូវខេត្តលេខ១៤៨៩
សកម្មភាពកៀ កិន បង្ហាប់ តួថ្នល់ក្រាលក្រួសក្រហម គ.ម 8+000 - គ.ម 10+000។
ប្រភព : មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង