រដ្ឋបាលក្រុងខេមរភូមិន្ទបានរៀបចំកិច្ចប្រជុំ គណៈអភិបាល ដើម្បីត្រួតពិនិត្យ លើរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុង មុនដាក់ជូនក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាក្រុង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកម្ភ: ឆ្នាំ២០២៥ ខាងមុខនេះ។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ។
កិច្ចប្រជុំនេះបានរៀបចំនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។
វេលាម៉ោង ២:៣០នាទីរសៀល ថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។
February 24, 2025
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#




