លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានអញ្ជើញទទួលស្វាគមន៍ក្រុមការងារក្រសួងការពារជាតិ អគ្គបញ្ជាការ ជើងគោក និងក្រុមការងារយោធភូមិភាគទី៣ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ អ៊ូ សុភី នាយករង នាយកដ្ឋានបំពាក់សម្ភារៈសឹកក្រសួងការពារជាតិ ដើម្បីប្រជុំពិភាក្សាវាយតម្លៃការងារមួយចំនួនលើការងារធានានូវគ្រឿងបំពាក់យុទ្ទោបករណ៍ នៅអគារប៊ុន លើត។
ថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤