/ / / /

លោក អ៊ុក ភ័ក្ត្រា អញ្ជើញអមដំណើរប្រតិភូក្រសួងបរិស្ថានចុះពិនិត្យការចិញ្ចឹមគ្រំចំពុះទា និងការកែច្នៃផលនេសាទ នៅសហគមន៍ពាមក្រសោប

ខេត្តកោះកុង៖ លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ចុះពិនិត្យការចិញ្ចឹមគ្រំចំពុះទា និងការកែច្នៃផលនេសាទ (បង្គារក្រៀម) នៅសហគមន៍ពាមក្រសោប ដោយមានការចូលរួមពីសំណាកអ្នកសារព័ត៌មាន និងចុងភៅប្រចាំសណ្ឋាគារឡឺរ៉ូយាល់ ដើម្បីសិក្សា និងរកទីផ្សាជូនប្រជានេសាទនាខេត្តកោះកុង។

ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ឱ្យដឹងថា កន្លងមកប្រជាសហគមន៍ ដែលបានចិញ្ចឹមគ្រំចំពុះទាលក់នៅខេត្តកោះកុងនេះ បាននាំចេញទៅលក់ឱ្យប្រទេសជិតខាងក្នុងតម្លៃមួយទាប ហេតុដូចនេះ ដោយមើលឃើញពីគុណប្រយោជន៍របស់គ្រំប្រភេទនេះ និងពិសេសចង់លើកស្ទួយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋសហគមន៍ផង ក្រសួងបរិស្ថានបានទាក់ទាញបណ្តាសណ្ឋានគារធំៗ និងភោជនីយដ្ឋានល្បីៗនៅកម្ពុជា ចូលរួមទិញគ្រំទាំងនេះមកធ្វើជាមុខម្ហូបរបស់ខ្លួន ដែលមិនត្រឹមតែជាមុខម្ហូបល្បីឈ្មោះនៅអន្តរជាតិទេ វាថែមទាំងអាចក្លាយជាមុខម្ហូប ដែលមានរស់ជាតិឆ្ងាញ់ពិសារប្រចាំហាងរបស់គេនៅថ្ងៃខាងមុខផង៕


អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    10/03/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃចន្ទ ២រោច ខែបុស្ស ឆាំ្នម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆាំ្ន២០២៦ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្គុំ ផ្ទះសំណាត់ និងបន្ទប់ជួល

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់ ឈ្មោះ ស៊ុយ សុខុម អាយុ២០ឆាំ្ន រស់នៅភូមិតានី ឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានបេីកកិច្ចប្រជុំពិសេស ស្ដីពីការតែងតាំងមេឃុំ ជំទប់ទី១ ជំទប់ទី២ និងជ្រេីសរេីសសមាជិកក្រុមប្រឹក្សាឃុំ បន្ថែម

  • ហេង គីមឆន/
    10/03/2026

    សារលិខិតជូនពរ សូមគោរពជូនលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    10/03/2026

    លោក ទៀ សុរ:ឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ និងការរៀបចំប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានកត់ត្រាក្នងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ