កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យ បានចុះផ្សព្វផ្សាយច្បាប់ស្តីពី សណ្តាប់ធ្នាប់ ចរាចរណ៍ និងជួយសម្រួលចរាចរណ៍ដល់សិស្សានុសិស្សស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
ដោយលើកយកប្រធានបទសំខាន់ៗមានដូចខាងក្រោម÷
-បង្ការទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍
-បើកបរក្នុងល្បឿនតាមការកំណត់
-ត្រូវគោរពស្លាកសញ្ញាចរាចរណ៍
-មុនពេលបត់ឆ្វេង-ស្តាំត្រូវបន្ថយល្បឿន ឬឈប់ ហើយមើលក្រោយបើគិតថាសុវត្តិភាពចាំបត់
-ហាមបើកបរក្នុងស្ថានភាពស្រវឹង
-ហាមនិយាយទូរស័ព្ទពេលកំពុងបើកបរ
-ហាមមិនអោយកុមារមិនទាន់គ្រប់អាយុបើកបរឡើយ
-ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍
-បង្ការ ទប់ស្កាត់រាល់សកម្មភាពក្មេងទំនើង
វេលាម៉ោង៨៖២៥នាទីព្រឹក ថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#




