លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ដាក់ផែនការចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈក្នុងក្រុងខេមរភូមិន្ទ ។
សមាសភពអញ្ចើញចូលរួមមាន លោកអភិបាលរង លោកនាយករង លោកធានការិយាល័យអប់រំក្រុង អនុប្រធានការិយាល័យភូមិបាលក្រុង លោកមេបញ្ជាការ មេបញ្ជាការរងកម្លាំងទាំងបី និងលោកចៅសង្កាត់ ចៅសង្កាត់រង សរុប ១១រូប។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។
វេលាម៉ោង ២:៣០ នាទីរសៀល ថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#






