នៅវេលាម៉ោង ៨:៣០ នាទីព្រឹក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំរាយការណ៍អំពីសកម្មភាពអនុវត្តបានក្នុងឆមាសទី១ ឆ្នាំ២០២០ និងលើកផែនការសកម្មភាពសម្រាប់អនុវត្តបន្ដ ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរងស្រុក នាយករដ្ឋបាល ប្រធានការិយាល័យអង្គភាពនៃរដ្ឋបាលស្រុក ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងលោកមេឃុំគ្រប់ឃុំ នៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។ របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖
១.ការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងបញ្ហាគ្រឿងញៀន
២.សកម្មភាពការងារដែលបានអនុវត្តក្នុងឆមាសទី១ ឆ្នាំ២០២០ និងលើកផែនការសកម្មភាពសម្រាប់
អនុវត្តបន្ដ
៣.ផ្សព្វផ្សាយសេចក្ដីណែនាំ លេខ ១៨២/២០ ស.ជ.ណ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកោះកុង ស្ដីពីវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីទប់ទល់ការរីករាលដាលនៃជំងឺកូវីដ១៩ ចំពោះមូលដ្ឋានអាជីវកម្ម ក្លឹបកម្សាន្ដ ខារ៉ាអូខេ និងបៀរហ្គាឌិន និង
៤.បញ្ហាផ្សេងៗ។
ប្រភព: ប៊ួ សុភា