រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សេចក្តីជូនដំណឹង ស្តីពីការបញ្ចប់ការងារវាស់វែង នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

ការិយាល័យគ្រប់គ្រងកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តកោះកុង មានកកិត្តិយស សូមជម្រាបជូនដំណឹង ដល់បងប្អូន ប្រជាពលរដ្ឋសាធារណៈជនទំាងអស់ដែលមានដីស្ថិតនៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ឲ្យបានជ្រាបថា ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានធ្វើការវាស់វែងដីក្នុងទីតំាងភូមិសាស្រ្តខាងលើ កន្លងមកត្រូវបញ្ចប់ការងារវាស់វែងហើយ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលមានដីស្ថិតនៅភូមិសាសស្រ្តខាងលើ មានទាន់បានធ្វើការវាស់វែង សូមអញ្ជើញចូលរួមចង្អុលបង្ហាញព្រំជាមួយក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឲ្យបានរួសរាន់ ចាប់ពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។

អត្ថបទទាក់ទង