មន្ត្រីជំនាញនាយកដ្ឋានបញ្ញត្តកម្ម នៃវិទ្យាស្ថានស្តង់ដារកម្ពុជា របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលដឹកនាំដោយ លោក ខៀវ វិចិត្រ អនុប្រធាននាយកដ្ឋាន បានចុះមកបណ្តុះបណ្តាលដល់មន្រ្តី ដែលទទួលបន្ទុកការងារស្តង់ដាររបស់មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកោះកុង លើការអនុវត្តការងារស្តង់ដារ និងផ្សព្វផ្សាយអំពីច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធនានា ដើម្បីធានាប្រសិទ្ធិភាពនៃការបំពេញការងារ របស់មន្ទីរ។