រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី “ការរៀបចំផែនការសកម្មភាពផ្សារភ្ជាប់នឹងគោលនយោបាយ រវាងអគ្គលេខាធិការដ្ឋានប្រជាជនអភិវឌ្ឍន៍ និងមន្ទីរផែនការរាជធានី ខេត្ត”នៅខេត្តកំពត

លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី "ការរៀបចំផែនការសកម្មភាពផ្សារភ្ជាប់នឹងគោលនយោបាយ រវាងអគ្គលេខាធិការដ្ឋានប្រជាជនអភិវឌ្ឍន៍ និងមន្ទីរផែនការរាជធានី ខេត្ត" ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ូច ប៊ុណ្ណាក់រដ្ឋលេខាធិការក្រសួងផែនការ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរ និងមន្ត្រីការិយាល័យជំនាញ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារភាពសុខុមកំពត ខេត្តកំពត។ សិក្ខាសាលានេះមានគោលបំណងរាយការណ៍អំពីវឌ្ឍនភាពការងារឆ្នាំ២០២៤ ទិសដៅការងារឆ្នាំ២០២៥ និងគម្រោងការងារឆ្នាំ២០២៦ នឹងមានកិច្ចពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍រវាងអគ្គលេខាធិការដ្ឋានប្រជាជននិងអភិវឌ្ឍន៍ និងមន្ទីរផែនការរាជធានី ខេត្ត ជាពិសេសការិយាល័យប្រជាជននិងអភិវឌ្ឍន៍ ក្នុងការកំណត់សូចនាកររួមពាក់ព័ន្ធនឹងប្រជាជននិងអភិវឌ្ឍន៍ ក្នុងការជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ។

ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥

អត្ថបទទាក់ទង