រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីរបាយការណ៍លទ្ធផលបឋមលើការវាយតម្លៃស្ថានភាពនៃការអនុវត្តនិងការគ្រប់គ្រងប្រព័ន្ធទិន្នន័យមូលដ្ឋានឃុំសង្កាត់(CDB)

លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីរបាយការណ៍លទ្ធផលបឋមលើការវាយតម្លៃស្ថានភាពនៃការអនុវត្តនិងការគ្រប់គ្រងប្រព័ន្ធទិន្នន័យមូលដ្ឋានឃុំសង្កាត់(CDB) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ពិធីនេះមានការអញ្ជើញចូលរួមពី លោកបណ្ឌិត Anirban Chatterjee នាយករងប្រចាំប្រទេសនៃអង្គការយូនីសេហ្វ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងផែនការ លោក លោកស្រី អភិបាលរងរាជធានីខេត្ត ប្រធានមន្ទីរផែនការរាជធានីខេត្ត តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ សរុប ៩៨រូប ស្រី២៩រូប នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យនិងពិគ្រោះយោបល់លើព័ត៌មាន និងធាតុចូល ដែលបានរកឃើញពីការវាយតម្លៃស្ថានភាពអនុវត្ត និងការគ្រប់គ្រងប្រព័ន្ធទិន្នន័យមូលដ្ឋានឃុំ សង្កាត់ (CDB) ក្នុងរបាយការណ៍បឋម ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងមានប្រសិទ្ធភាព សម្រាប់ការដោះស្រាយបញ្ហាប្រឈម ដែលបានជួបប្រទះនាពេលកន្លងមក និងដើម្បីធានាដល់ការរៀបចំរបាយការណ៍ចុងក្រោយ ប្រកបដោយខ្លឹមសារពេញលេញ និងគ្រប់ជ្រុងជ្រោយ ដែលនឹងក្លាយជាទិន្នន័យមានគុណភាព និងជឿទុកចិត្តបាន ព្រមទាំងជំរុញការប្រើប្រាស់ទិន្នន័យនេះ ឱ្យកាន់តែមានភាពទូលំទូលាយ។

ថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥

អត្ថបទទាក់ទង