លោក ប៉ែន សុផាត អភិបាលរងស្រុកបាន ដឹកនាំក្រុមការងារថ្នាក់ស្រុក មានលោកស្រីប្រធានការិយាល័យសេដ្ឋកិច្ច និងមន្ត្រីលោកស៊ីវ ប៊ុនធឿន អនុប្រធាន(ដនសភ)ស្រុក បានចុះពិនិត្យទីតាំងដីមួយកន្លែងរបស់លោកស្រី ទុយ អូន នៅភូមិចាំយាម បានស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណអាជីវកម្មរ៉ែ (ដីក្រហម) ដោយ មានការចូលរួមពីមន្ត្រីជំនាញបច្ចេកទេសធនធានរ៉ែនិងថាមពលខេត្តកោះកុង សមាជិកក្រុមប្រឹក្សាឃុំប៉ាក់ មេភូមិចាំយាម ស្ថិត នៅទីតាំងដីលោកស្រីទុយ អូន ។
ថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨
ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥
វេលាម៉ោង៩:០០នាទីព្រឹក





