/ / /

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានចូលរួមប្រជុំស្តីពី៖ ការពិនិត្យសម្រេចលើសេចក្តីព្រាង«ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គគ្រូបង្រៀន»

កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានចូលរួមប្រជុំស្តីពី៖ ការពិនិត្យសម្រេចលើសេចក្តីព្រាង «ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែក នៃអង្គគ្រូបង្រៀន» នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ប្រធានមន្ទីរអប់រំទាំង២៥ រាជធានី ខេត្ត និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំផងដែរ។

ថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥

 អត្ថបទដោយ៖ ឡុច ភារុន

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    17/03/2026

    លោក កុល សុជាតិ ប្រធានការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស និងលោក លី បុរិន្ទ ប្រធានការិយាល័យ ក្របខណ្ឌ និងបណ្ដុះបណ្ដាល បានដឹកនាំមន្រ្តីការិយាល័យជំនាញ «ចុះត្រួតពិនិត្យបញ្ជីវត្តមាន និងការប្រើប្រាស់មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង» នៅមណ្ឌលសុខភាពឬស្សីជ្រុំ មណ្ឌលសុខភាពជីផាត និងមណ្ឌលសុខភាព យន្ដ មីន ជ្រោយស្វាយ នៃស្រុកថ្មបាំង និងស្រុកស្រែអំបិល

  • ហេង គីមឆន/
    17/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខសពឪពុកលោក ឌឹក ឈុនកុក នាយកទីចាត់ការរដ្ឋបាលសាលាខេត្តកោះកុង នៅគេហដ្ឋានភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    17/03/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • ហេង គីមឆន/
    17/03/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវ អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)

  • ហេង គីមឆន/
    17/03/2026

    សារលិខិតរំលែកទុក្ខ ជូនចំពោះ លោក ហែម ភឿង មន្ត្រីជាប់កិច្ចសន្យាសាលាខេត្តកោះកុង និងក្រុមគ្រួសារ

  • រដ្ឋបាលស្រុកកោះកុង/
    17/03/2026

    លោក​ លីម​ ភឿន​ អភិបាលរងស្រុក​កោះកុង​ អញ្ជើញ​ចូលរួម​វគ្គតម្រង់ទិសស្តីពីការរៀបចំរបាយការណ៍វឌ្ឍនភាព និងបូកសរុបលទ្ធផលការងារសម្រេចបានរបស់រដ្ឋបាលឃុំ សង្កាត់ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ តាមប្រព័ន្ធអនឡាញ (Zoom Meeting)