រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុកគិរីសាគរ ជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៨ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក

លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុកគិរីសាគរ ជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៨ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកលើរបៀបវារៈដូចខាងក្រោម :
១/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៨ ឆ្នាំទី១ អាណតិ្តទី៤ របស់ក្រុមប្រឹក្សាស្រុក
២/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៧ អាណតិ្តទី៤ របស់ក្រុមប្រឹក្សាស្រុក
៣/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលស្រុកប្រចាំខែមករាឆ្នាំ២០២៥
៤/ពិភាក្សាលើបញ្ហាប្រឈម
៥/ផ្សេងៗដោយមានការចូលរួមពី៖ លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុក លោក លោកស្រីអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ជំទប់១ឃុំភ្ញីមាស ជំទប់១ឃុំព្រែកខ្សាច់ លោកមេឃុំកោះស្ដេចលោកប្រធានការិយាល័យប្រជាពលរដ្ឋស្រុក ស្មៀនឃុំ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ នៃរដ្ឋបាលស្រុក នៅសាលប្រជុំសាលាស្រុកគិរីសាគរ ។

ថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥
January 31, 2025

ចូល​ឆ្នាំ​ចិន (Chinese New Year)

អត្ថបទទាក់ទង