/ / /

រដ្ឋបាលឃុំភ្ញីមាស បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែមករា លើកទី៣២ អាណត្តិទី៥ ឆ្នាំទី៣ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស

រដ្ឋបាលឃុំភ្ញីមាស 

…………………………….
លោក ឡុញ សុផល មេឃុំភ្ញីមាស បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែមករា លើកទី៣២ អាណត្តិទី៥ ឆ្នាំទី៣ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស មានសមាសភាពចូលរួម លោក.លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្ដិ៍ ស្មៀនឃុំ ជំនួយការឃុំប្រធានមណ្ឌលសុខភាព មេភូមិ អនុភូមិ សមាជិកភូមិ នាយកសាលាពាមកាយ នាយករងសាលាតានីនិងតំណាងប្រជាពលរដ្ឋ សរុប២០នាក់ ស្រី៥នាក់។
  ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោក ឆេង សំណាង សមាជិកក្រុមប្រឹក្សាស្រុក

អំពីរបៀបវារ:រួមមាន÷                    
១/.ពិនិត្យនិងអនុម័តសេចក្តីព្រាងកំណត់ហេតុប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៥ ឆ្នាំទី៣ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស       
២/.ពិនិត្យនិងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៥
៣/ អានរបាយការណ៍តាមភូមិ និងប៉ុស្ដិ៍រដ្ឋបាល
៤/. ពិនិត្យ និងអនុម័តរបាយការណ៍មូលនិធិគាំទ្រសេវាឃុំ សង្កាត់ សម្រាប់ស្រ្តី និងកុមារ ប្រចាំខែមករា
៥/.ពិនិត្យ និងអនុម័តបិទបញ្ជីថវិកាឃុំឆ្នាំ២០២៤
៦/.ពិនិត្យ និងអនុម័តសេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមការងារចំពោះកិច្ចជ្រើសរើសបុគ្គលមានសិទ្ធទទួលដីសម្រាប់កម្មវិធីផ្ដល់ដីការងារព្រៃដើម្បីរួមគ្នាអភវឌ្ឍដោយចីរភាព
៧/ពិនិត្យ និងពិភាក្សាការប្រមូលព័ត៌មានស្ដីពីតម្រូវការ របស់មូលដា្ឋនសម្រាប់កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល
៨/.ពិភាក្សាលើបញ្ហាផ្សេងៗនិងដំណោះស្រាយ
………………………………
ថ្ងៃចន្ទ១៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹង,ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    16/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែសូមថ្លែងអំណរគុណចំពោះ លោក គ្រី ណារិទ្ធ និងភរិយា ព្រមទាំងក្រុមគ្រួសារ តាមរយៈលោក ឡុច ភិរ័ក្ស បានឧបត្ថម្ភជាសម្ភារមាន ត្រីខ ២០កេសធំ មីជាតិ ៦០កេសតូច ដើម្បីចូលរួមចំណែកដោះស្រាយការលំបាក របស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការ នៅតាមបណ្តោយព្រំដែន និងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ជូនប្រជាជនភៀសសឹក នៅទីជម្រកសុវត្ថិភាព ដែលរដ្ឋបាលខេត្តបានរៀបចំ

  • ហេង គីមឆន/
    16/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែសូមថ្លែងអំណរគុណចំពោះ លោក សុខ ចេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដែលបានឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ និងសម្ភារផ្សេងៗ ដើម្បីចូលរួមចំណែកដោះស្រាយការលំបាក របស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការ នៅតាមបណ្តោយព្រំដែន និងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ជូនប្រជាជនភៀសសឹក នៅទីជម្រកសុវត្ថិភាព ដែលរដ្ឋបាលខេត្តបានរៀបចំ

  • ហេង គីមឆន/
    16/12/2025

    យោងតាមការចង្អុលបង្ហាញរបស់លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដោយស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ មិនទាន់បានល្អប្រសើរ។សូមជម្រាបជូនដំណឹង ដល់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលស្ថិតនៅស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ មេត្តាជ្រាបថា ស្នាក់ការផ្គត់ផ្គង់ទឹកស្អាតកោះកុង( LYP Group ) បានលើកលែងការផាកពិន័យចំពោះការបង់ថ្លៃទឹកចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ស្ថានការណ៍តាមព្រំដែនកម្ពុជា-ថៃ បានល្អប្រសើរជាធម្មតា ឡើងវិញ

  • រដ្ឋបាលស្រុកថ្មបាំង/
    16/12/2025

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង បានចាត់ លោក ផុក ផានិត មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក អញ្ជើញចូលរួមប្រកាសបើកយុទ្ធនាការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ នៃគ្រឹស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាននៅរាជធានីភ្នំពេញ

  • មន្ទីរកិច្ចការនារី/
    16/12/2025

    លោកស្រី ឡុក សុម៉ាម៉េត និងមន្រ្តី ០២ រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ” ច្បាប់នឹងឯកសារក្បួននិតិវិធីប្រតិបត្តិការរបស់មន្ត្រី/ភ្នាក់ងារនគរបាលយុត្តិធម៌”

  • ហេង គីមឆន/
    16/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែសូមថ្លែងអំណរគុណចំពោះ សប្បុរសជន ដែលបានឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ និងសម្ភារផ្សេងៗ ដើម្បីចូលរួមចំណែកដោះស្រាយការលំបាក របស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការ នៅតាមបណ្តោយព្រំដែន និងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ជូនប្រជាជនភៀសសឹក នៅទីជម្រកសុវត្ថិភាព ដែលរដ្ឋបាលខេត្តបានរៀបចំ