រដ្ឋបាលឃុំព្រែកខ្សាច់
…………………………….
លោក រៀម រុំ មេឃុំព្រែកខ្សាច់ បានដឹកនាំកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២៥ របស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ សមាសភាពចូលរួមមាន លោក លោកស្រី អនុប្រធាន សមាជិកអចិន្ត្រៃយ៍ គ.ក.ន.ក នាយប៉ុស្តិ៍ ស្មៀនឃុំ ជំនួយការឃុំ មេភូមិទាំងបី នាយកសាលាបឋមសិក្សាព្រែកខ្សាច់ សរុបរួម១១នាក់ ស្រី២នាក់
អំពីរបៀបវារះរួមមាន÷
១.ពិនិត្យ និងពិភាក្សាកំណត់ហេតុប្រជុំខែមុន
២.ពិនិត្យ និងពិភាក្សាលើការងារសុខភាព
៣.ពិនិត្យ និងពិភាក្សាលើការងារអប់រំ
៤.ពិនិត្យ និងពិភាក្សាលើការងារពាក់ព័ន្ធស្រ្តី និងកុមារ
៥.ពិនិត្យ និងពិភាក្សាលើការងារសន្តិសុខនិងសណ្តាប់ធ្នាប់
៦.ពិនិត្យ និងពិភាក្សាលើការងារចុះបញ្ជីកំណើត
៧.ពិនិត្យ និងពិភាក្សាលើការងារប្រើប្រាស់ថវិកា គ.ក.ន.ក
៨.ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ចំនួនគ្រួសារនៅក្នុងអំឡុងពេល១០០០ថ្ងៃដំបូងនៃជីវិត(ផែនទីសេវាសង្គម)
៩.សេចក្ដីផ្សេងៗ
……………………………………………….
ថ្ងៃចន្ទ១៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥