នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ លោកស្រី ទួត ហាទីម៉ា អភិបាលរង នៃគណៈអភិបាលស្រុក បានអញ្ជើញចូលរួមជាមួយក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយលោក ឃឹម សួរ ប្រធានការិយាល័យ និងមានការចូលរួមក្រុមការងារថ្នាក់ខេត្ត លោកនាយករដ្ឋបាលស្រុក មន្ត្រីការិយាល័យពាក់ព័ន្ធ និងអាជ្ញាធរឃុំ ចុះត្រួតពិនិត្យការអនុវត្តកិច្ចសន្យា និងសៀវភៅបន្ទុកភាស៊ីគ្រប់ប្រភេទនៃសម្បទានទ្រព្យសម្បត្តិរដ្ឋសាធារណៈ និងការបង់ចំណូលជូនថវិកាខេត្តក្នុងបណ្ដាឆ្នាំមុន និងឆ្នាំ២០២០ នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភព: ប៊ួ សុភា