រដ្ឋបាលឃុំកោះស្ដេច
រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣២ ឆ្នាំទី៣ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំកោះស្ដេច ក្រោមអធិបតីភាព លោក សាយ ហេង ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ ដែលមានរបៀបវារៈដូចខាងក្រោម៖
១.ពិនិត្យនិងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលេីកទី៣១ ឆ្នាំទី៣ អាណត្តិទី៥
២.ពិនិត្យនិងអនុម័តរបាយការណ៍ ប្រចាំខែមករា ឆ្នាំ២០២៥
៣.របាយការណ៍ ដែលនៅសេសសល់របស់ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាល មេភូមិ និងសហគមន៍នេសាទ
៤.អនុម័តផែនការសកម្មភាព និងផែនការថវិកាសេវាសង្គម
៥.អនុម័តបង្កេីតក្រុមការងារចំពោះកិច្ចជ្រេីសរេីសបុគ្គលមានសិទ្ធិទទួលដី សម្រាប់កម្មវិធីផ្ដល់ដីការពារព្រៃដេីម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព
៦.បញ្ហាប្រឈមនិងដំណោះស្រាយ
៧.សេចក្ដីផ្សេងៗ
ដោយមានសមាសភាពចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រធានសហគមន៍ នេសាទ មេភូមិ ស្មៀនឃុំ និងជំនួយការឃុំ ទាំងពីរ។
ថ្ងៃចន្ទ ១៤ រោច ខែបុស្ស ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥
January 27, 2025