រដ្ឋបាលឃុំព្រែកខ្សាច់
លោក រៀម រុំ មេឃុំ ព្រែកខ្សាច់ ប្រធានក្រុមប្រឹក្សាឃុំ បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែ មករា ឆ្នាំ ២០២៥ ។
ដោយមានរបៀបវារៈសំខាន់ៗចំនួន ៤ គឺ ÷
១. ពិនិត្យ និងអនុម័ត្រកំណត់ហេតុប្រជុំរបស់ក្រុមប្រឹក្សាឃុំប្រចាំខែ ធ្នូ ឆ្នាំ ២០២៤
២. ពិនិត្យនិងអនុម័តរបាយការណ៍ប្រចាំខែ ធ្នូ ឆ្នាំ ២០២៤
៣. របាយការណ៍របស់ក្រុមប្រឹក្សាឃុំមេភូមិ អនុភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្រុមទ្រទ្រង់សុខភាពភូមិ និងសហគមន៍ឃុំព្រែកខ្សាច់
៤. មតិ និងបញ្ហាផ្សេងៗ
សមាសភាពអញ្ជើញចូលរួមមានក្រុមប្រឹក្សាចំនួន ៣ រូបលើ៥រូប ស្មៀន ឃុំ ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុឃុំ ក្រៅពីនេះមានការអញ្ជើញចូលរួមពីលោក នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកខ្សាច់ លោក មេភូមិ ព្រែកខ្សាច់ លោកស្រី សមាជិកភូមិ ព្រែកខ្សាច់ លោកអនុភូមិសំរុងតាកែវ ក្រុមទ្រទ្រង់សុខភាពភូមិ លោក នាយកសាលាបឋមសិក្សា ព្រែកខ្សាច់
សរុបចំនួន ១១ នាក់ ស្រី ០២ នាក់ ។
ថ្ងៃចន្ទ ១៤រោច ខែ បុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៥