រដ្ឋបាលឃុំកោះស្ដេច
រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ (គ.ក.ន.ក )លេីកទី៣០ ក្រោមអធិបតីភាព លោក សាយ ហេង ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ និងជាប្រធានអង្គប្រជុំ ដែលមានរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តកំណត់ហេតុប្រជុំ គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ (គកនក) លេីកទី២៩
២.របាយការណ៍ អំពីផ្នែកសេវាសុខភាព
៣.របាយការណ៍ អំពី ផ្នែក អប់រំ
៤.របាយការណ៍ អំពីការចុះអត្រានុកូលដ្ឋាន និងការប្រេីប្រាស់ថវិការបស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ
៥.របាយការណ៍ សកម្មភាពគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ ប្រចាំខែមករា ឆ្នាំ ២០២៥
៦.ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ចំនួនគ្រួសារក្នុងអំឡុងពេល ១០០០ថ្ងៃដំបូងនៃជីវិត
៧.របាយការណ៍ ផ្នែកសន្តិសុខសណ្ដាប់ធ្នាប់
៨.បញ្ហាផ្សេងៗ
ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល នាយិកាសាលាបឋមសិក្សាកោះស្ដេច និងមន្ត្រីចំណុះរដ្ឋបាលឃុំ។
ថ្ងៃចន្ទ ១៤ រោច ខែបុស្ស ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥
January 27, 2025