លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក ដោយមានរបៀបវារៈរួមមាន៖
១.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបៀបវារ: កិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
២.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
៣.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងបិទរបាយការណ៍ចំណូល-ចំណាយ ឆ្នាំ២០២៤ របស់រដ្ឋបាលស្រុកមណ្ឌលសីមា
៤.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលស្រុកមណ្ឌលសីមា
៥.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៥
៦.បញ្ហាផ្សេងៗ ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។
ថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥
វេលាម៉ោង ៨:០០នាទីព្រឹក





















