/ / /

សេចក្តីជូនដំណឹង របស់រដ្ឋបាលក្រុង ស្តីពីការរៀបចំសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម ឆ្នាំ២០២៥

យោងសេចក្តីណែនាំលេខ ០០១/២៥ ចុះថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវ នឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកោះកុង ស្តីពីវិធានការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ ទប់ស្កាត់ និងប្រុងប្រយ័ត្នគ្រោះអគ្គីភ័យជាយថាហេតុ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន វៀតណាម ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ និងដើម្បីរក្សាបាននូវសុខសុវត្ថិភាព សន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ ព្រមទាំងបង្កលក្ខណៈជូនប្រជាពលរដ្ឋបានកំសាន្តសប្បាយនៅទូទាំងក្រុងខេមរភូមិន្ទ។

គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងខេមរភូមិន្ទ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់អស់លោក-លោកស្រី មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ អាជីវករ និង សិស្សានុសិស្សទាំងអស់ក្នុងក្រុងខេមរភូមិន្ទ ឲ្យបានជ្រាបដូចខាងក្រោម៖

១- ហាមលក់ផាវ រឺអុជផាវ រំសេវ និងគ្រឿងផ្ទុះផ្សេងៗគ្រប់ប្រភេទ

២- ត្រូវប្រុងប្រយ័ត្នភ្លើងទៀនធូប ការតបណ្តាញអគ្គីសនី និងការដុតក្រដាស់សែនព្រេនដែលអាចបណ្តាល អោយមានអគ្គីភ័យកើតឡើង

៣- ហាមប្រើប្រាស់អាវុធជាតិផ្ទុះ ឬនាំយកអាវុធចូលក្នុងក្រុង

៤- ហាមប្រើប្រាស់ និងជួញដូរគ្រឿងញៀនគ្រប់ប្រភេទ

៥- ហាមបើកបរយាន្តជំនិះគ្រប់ប្រភេទ ក្នុងស្ថានភាពស្រវឹង (បើស្រវឹង សូមកុំបើកបរ)

៦- ហាមលេងល្បែងស៊ីសងគ្រប់ប្រភេទ និងការលេងល្បែងកំសាន្តបែបអាសអាភាស ដែលនាំអោយប៉ះ ពាល់ដល់វប្បធម៌ និងប្រពៃណីជាតិ

៧- ហាមបើកបរយានជំនិះគ្រប់ប្រភេទក្នុងល្បឿនលឿន ដែលបង្កអោយមានគ្រោះថ្នាក់ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ និងហាមចតរថយន្តគ្មានរបៀបរៀបរយ បណ្តាលអោយស្ទះចរាចរតាមដងផ្លូវ សាធារណៈធ្វើអោយខូចសណ្តាប់ធ្នាប់សង្គម ។

៨- គ្រប់កំលាំងសមត្ថកិច្ចរបស់ក្រុង អាជ្ញាធរសង្កាត់ភូមិ ត្រូវបង្កើនកិច្ចការពារ ធានាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយជូនប្រជាពលរដ្ឋ និងបង្ក្រាបអោយបាននូវសកម្មភាព លួច ឆក់ ប្លន់ អំពើ ឃាតកម្ម ចាប់ជំរឹត ការបាញ់បោះ និងការលេងល្បែងស៊ីសងគ្រប់ប្រភេទ ។

អជ្ញាធរក្រុងសង្ឃឹម និងជឿជាក់ថាអស់លោក-លោកស្រី មន្ត្រីរាជការ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ អោយទទួលបានលទ្ធផលល្អប្រសើរចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#


អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    26/05/2026

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌”

  • រដ្ឋបាលស្រុកថ្មបាំង/
    26/05/2026

    លោក យឹម វិចិត្រ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកថ្មបាំង បានដឹកនាំមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក អញ្ជើញចុះពិនិត្យតាមដានសាលាលើការអនុវត្តការគ្រប់គ្រងរដ្ឋបាលរបស់នាយក និងកិច្ចបញ្ជីការគណនេយ្យឆ្នាំ២០២៥

  • រដ្ឋបាលស្រុកថ្មបាំង/
    26/05/2026

    លោកស្រី ង៉ែត ចិន្ដា ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារស្រុកថ្មបាំង អញ្ជើញដឹកនាំសមាជិក សមាជិកា ប្រជុំប្រចាំខែឧសភា

  • រដ្ឋបាលស្រុកថ្មបាំង/
    26/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមក្នុងពិធីអបអរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/05/2026

    លោក សួន សុង សមាជិកក្រុមប្រឹក្សាឃុំទួលគគីរ បានដឹកនាំអាជ្ញាធរភូមិតាចាត សហការជាមួយបងប្អូនប្រជាពលរដ្ឋក្នុងភូមិតាចាត ធ្វើអនាម័យរើសសំរាម សម្អាតតាមដងផ្លូវនានាស្ថិតក្នុងភូមិតាចាត ដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថានក្នុងមូលដ្ឋានភូមិឲ្យកាន់តែស្រស់បំព្រងឡើង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/05/2026

    លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា និងជាអនុប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក បានបើកកិច្ចប្រជុំបន្ទាន់ពិភាក្សា ស្ដីពីការធ្វើបច្ចុប្បន្នភាពឡើងវិញចំពោះជនបរទេសដែលជួលផ្ទះស្នាក់នៅ និងស្នាក់នៅតាមកន្លែងប្រមូលផ្ដុំក្នុងស្រុកមណ្ឌលសីមា