មន្ទីរផែនការខេត្តកោះកុង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងអង្គភាពប្រចាំ ខែមករា ឆ្នាំ២០២៥ ដឹកនាំកិច្ចប្រជុំ លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី អនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីរាជការទាំងអស់នៃមន្ទីរផែនការខេត្តកោះកុង នៅសាលប្រជុំមន្ទីរផែនការខេត្ត។ ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈ (១) របាយការណ៍សកម្មភាពលទ្ធផលប្រចាំខែមករា ឆ្នាំ២០២៥ និងទិសដៅបន្ត (២) ពង្រឹងតួនាទី ភារកិច្ច អង្គភាព និង(៣) បញ្ហាប្រឈម សំណូមពរ និងផ្សេងៗ ។
ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥















