រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស និងប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ នៃរចនាសម្ព័ន្ធរដ្ឋបាលក្រុងខេមរភូមិន្ទ ពិធីនេះស្ថិតក្រោមអធិបតីភាពលោក ប្រាក់ វិចិត្រប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ នឹងបានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង លោក លោកស្រីអភិបាលរងក្រុង លោក លោកស្រីនាយក នាយករង ប្រធាន អនុប្រធាន មន្ត្រីការិយាល័យអង្គភាពចំណុះរដ្ឋបាលក្រុង កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីចៅសង្កាត់ ស្មៀន ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំងបី មេភូមិទាំង ១១ លោកគ្រូ អ្នកគ្រូនាយកសាលាទាំង ៩ ក្នុងក្រុង។
ពិធីនេះបានរៀបចំឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។
វេលាម៉ោង ២:៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#












