លោក សុខ ភិរម្យ អភិបាលស្រុក បានអញ្ជើញចូលរួមពិធីប្រកាសជ័យលាភី និងប្រគល់ពាន និង/ឬផ្តល់រង្វាន់រួមមាន ÷
១) កម្មវិធី ប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា
២) កម្មវិធីប្រឡង ប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតនិងព្រែកកម្សាន្តស្អាត
៣) កម្មវិធីប្រឡងប្រណាំងវីដេអូខ្លី “មាតុភូមិខ្ញុំ ឆ្នេរស្អាត និងព្រែកស្អាត" ។
ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
ដែលប្រព្រឹត្តទៅនៅទីរួមខេត្តកំពត
ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥












