រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងពិធីចុះបឋមសិលាសាងសង់ខ្លោងទ្វារ និងចាក់ផ្លូវប៉េតុងក្នុងបរិវេណម៉ាស្ជិតយ៉ាមៀកអាប់ឌុលអាហ្ស៊ីសយូសុះអាល់មូស្សៃនី (ភូមិ៤)

លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងពិធីចុះបឋមសិលាសាងសង់ខ្លោងទ្វារ និងចាក់ផ្លូវប៉េតុងក្នុងបរិវេណម៉ាស្ជិតយ៉ាមៀកអាប់ឌុលអាហ្ស៊ីសយូសុះអាល់មូស្សៃនី (ភូមិ៤) ក្រោមអធិបតីភាព ឯកឧត្ដម ផៃធូន ផ្លាមកេសន សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត រ៉ូស ម៉ានសះរី ប្រធានគណៈចលនាសាសនិកឥស្លាម ឯកឧត្តម  សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសមាគមសម្ព័ន្ធយុវជនមូស្លិមកម្ពុជាខេត្តកោះកុង លោកប្រធាន អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្ត គណៈអ៊ីម៉ាំខេត្ត អ៊ីម៉ាំម៉ាស្ជិត លោកគ្រូ អ្នកគ្រូខ្មែរឥស្លាម អាជ្ញាធរសង្កាត់ ភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ។ 

ពិធីបានរៀបចំឡើងនៅបរិវេណមុខវិហារភូមិ៤ សង្កាត់ដងទង់ ។

វេលាម៉ោង ៨៖០០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១០ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង