/ / /

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីប្រកាសជ័យលាភី និងប្រគល់ពាន និង/ឬផ្តល់រង្វាន់ ១) កម្មវិធីប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្ម តំបន់ឆ្នេរសមុទ្រកម្ពុជា ២)កម្មវិធីប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតនិងព្រែកកម្សាន្តស្អាត និង ៣)កម្មវិធីប្រឡងប្រណាំងវីដេអូខ្លី “មាតុភូមិខ្ញុំ ឆ្នេរស្អាតនិងព្រែកស្អាត”

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីប្រកាសជ័យលាភី និងប្រគល់ពាន និង/ឬផ្តល់រង្វាន់ ១) កម្មវិធីប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្ម តំបន់ឆ្នេរសមុទ្រកម្ពុជា ២)កម្មវិធីប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតនិងព្រែកកម្សាន្តស្អាត និង ៣)កម្មវិធីប្រឡងប្រណាំងវីដេអូខ្លី “មាតុភូមិខ្ញុំ ឆ្នេរស្អាតនិងព្រែកស្អាត” ដែលរៀបចំនៅផ្ទះលំហែ និងភោជនីយដ្ឋានឆ្នេរចុងប៉ូច ស្ថិតនៅភូមិជុំគ្រៀល ឃ្មុំ ជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ ក្នុងកម្មវិធី ឆ្នេរស្អាតនិងព្រែកស្អាត” ខេត្តកោះកុងទទួលបានជ័យលាភី ឆ្នេរស្អាត ចំនួន០៧ទីតាំង គឺឆ្នេរប៉ាក់ខ្លង ឆ្នេរចាំយាម ឆ្នេរនេសាទ ឆ្នេរសុភមង្គល ឆ្នេរកោះស្តេចរីស៊ត ឆ្នេរកោះអំពិល ឆ្នេរអៅស៊ីវង្ស(ឆ្នេរ៨៨) និងព្រែកចំនួន០២ទីតាំង គឺព្រែកចម្រុះជ្រោយស្វាយ និងព្រែកកោងកាងកណ្តោល។ ជាមួយនឹងសមិទ្ធផលដែលទទួលបាន រដ្ឋបាលខេត្តកោះកុង សង្ឃឹមថានឹងអាចទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើន សម្រាប់ពិធីបុណ្យសមុទ្រ ឆ្នាំ២០២៥ ខាងមុខ ដែលខេត្តកោះកុងធ្វើជាម្ចាស់ផ្ទះ។
ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ January 22, 2025

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    16/12/2025

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងលោកជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី ឯកឧត្តម ឈិត សុខុន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ លោក លោកស្រី មន្រ្តីការិយាល័យភូមិភាគទី៧ និងប្រតិភូអមដំណើរ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយប្រជាពលរដ្ឋដែលភៀសសឹកស្នាក់នៅទីតាំងសុវត្ថិភាពវត្តសាលាម្នាង

  • ហេង គីមឆន/
    16/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែសូមថ្លែងអំណរគុណចំពោះ ក្រុមការងារ​ (កំណត់ហេតុខ្មោច) by khom sokhayth ដែលបានឧបត្ថម្ភ រួមមាន អង្ករ​ ៨០០បេ ទឹកត្រី​ ៥០០យួរ ទឹកសុីអីវ៥០០យួរ មី​ ៧០៥កេស​ ទឹកសុទ្ធ ៤៣២យួរ​ ខោអាវ ៣បេ ឥវ៉ានខ្ចប់ជាកេស​ ចំនួន ៨កេស ដើម្បីចូលរួមចំណែកដោះស្រាយការលំបាក របស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការ នៅតាមបណ្តោយព្រំដែន និងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ជូនប្រជាជនភៀសសឹក នៅទីជម្រកសុវត្ថិភាព ដែលរដ្ឋបាលខេត្តបានរៀបចំ

  • ហេង គីមឆន/
    16/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែសូមថ្លែងអំណរគុណចំពោះ លោកអគ្គនាយកក្រុមហ៊ុន CHINA HUADIAN LOWER STUNG RUSSEI CHRUM HYDRO-ELECTRIC PROJECT (CAMBODIA) COMPANY LIMITED ដែលបានឧបត្ថម្ភថវិកា ចំនួន ៥០០ដុល្លារ ដើម្បីចូលរួមចំណែកដោះស្រាយការលំបាក របស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការ នៅតាមបណ្តោយព្រំដែន និងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ជូនប្រជាជនភៀសសឹក នៅទីជម្រកសុវត្ថិភាព ដែលរដ្ឋបាលខេត្តបានរៀបចំ

  • ហេង គីមឆន/
    16/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែសូមថ្លែងអំណរគុណចំពោះ លោកស្រី រស់ ចរិយា ប្រធានការិយាល័យរដ្ឋបាល ហិរញ្ញវត្ថុ និងបុគ្គលិក នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង ដែលបានឧបត្ថម្ភថវិកា ចំនួន ២០០ ០០០រៀល ដើម្បីចូលរួមចំណែកដោះស្រាយការលំបាក របស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការ នៅតាមបណ្តោយព្រំដែន និងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ជូនប្រជាជនភៀសសឹក នៅទីជម្រកសុវត្ថិភាព ដែលរដ្ឋបាលខេត្តបានរៀបចំ

  • ហេង គីមឆន/
    16/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែសូមថ្លែងអំណរគុណចំពោះ ឧកញ៉ា អ៊ូ ម៉ៃឃើល និងលោកជំទាវ សេន ឌី ដែលបានឧបត្ថម្ភថវិកា ចំនួន ៤០ ០០០ ០០០រៀល ដើម្បីចូលរួមចំណែកដោះស្រាយការលំបាក របស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការ នៅតាមបណ្តោយព្រំដែន និងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ជូនប្រជាជនភៀសសឹក នៅទីជម្រកសុវត្ថិភាព ដែលរដ្ឋបាលខេត្តបានរៀបចំ

  • ហេង គីមឆន/
    16/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែសូមថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ដែលបានឧបត្ថម្ភថវិកា ចំនួន ១ ០០០ ០០០រៀល ដើម្បីចូលរួមចំណែកដោះស្រាយការលំបាក របស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការ នៅតាមបណ្តោយព្រំដែន និងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ជូនប្រជាជនភៀសសឹក នៅទីជម្រកសុវត្ថិភាព ដែលរដ្ឋបាលខេត្តបានរៀបចំ